khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា បាននាំមកនូវអំណោយរួមមាន៖ ថវិកា និងសម្ភារ:មកប្រគល់ជូនលោក កឹម រិទ្ធី ប្រធានក្រុមប្រឹក្សាឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីចែកជូនដល់គ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កនៅភូមិព្រះពន្លាចំនួន ៤គ្រួសា
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភា បាននាំមកនូវអំណោយរួមមាន៖ ថវិកា និងសម្ភារ:មកប្រគល់ជូនលោក កឹម រិទ្ធី ប្រធានក្រុមប្រឹក្សាឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីចែកជូនដល់គ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កនៅភូមិព្រះពន្លាចំនួន ៤គ្រួសា ដែល១គ្រួសារទទួលបាន អង្ករ មី ទឹកសុទ្ធ ត្រីខកំប៉ុង ទឹកដោះគោម្សៅ ម៉ាស់ និងថវិកា ៥០ ០០០រៀល ឧបត្ថម្ភក្រុមប្រឹក្សាឃុំ និងសហការីមកចូលរួម ៨នាក់ ម្នាក់ៗទទួលបានថវិកា ២០ ០០០រៀល និងឧបត្ថម្ភជូនឃុំ ១២០ ០០០រៀល ។ សរុបថវិការួម ១ ៨០០ ០០០ រៀល (មួយលានប្រាំបីរយពាន់រៀលគត់) ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក